របៀបបង្កប់ពុម្ពអក្សរ Google Web Fonts នៅក្នុងប្លក់

   ដោយ​សារ​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​បង​ប្អូន​ខ្មែរ ដែល​ជា​ម្ចាស់​ប្លក់​​ ទាំង​ឡាយ​មាន​ចម្ងល់​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពុម្ព​ អក្សរ​ខ្មែរ​ជា​ម៉ូត​ផ្សេងៗ​ តែ​មិន​ទាន់​ចេះ​ដាក់។ ជា​ដំបូង​ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់​សិន​ថា តើ​យើង​ដាក់​ Google Web Fonts នេះ​ក្នុង​គោល​បំណង​អ្វី? ការ​ដាក់​ Google Web Fonts នេះ​គឺ​យើង​ចង់​ឲ្យ​ប្លក់​របស់​យើង​បង្ហាញ​ជា​ម៉ូត​អក្សរ​ផ្សេងៗ​ដែល​មាន​នៅ ​ក្នុង​ Google Web Fonts ដែល​យើង​អាច​ដាក់​បាន​តាម​តម្រូវ​ការ។ ជា​ពិសេស​ការ​ដាក់ Google Web Fonts អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ចាប់​អារម្មណ៍ គឺ​ស្អាត ហើយ​ទោះ​បី​ជា​កុំព្យូទ័រ​របស់​គេ​គ្មាន​ពុម្ព​អក្សរ​ប្រភេទ​នោះ​ក៏​ដោយ​ ក៏​គេ​អាច​មើល​ម៉ូត​អក្សរ​នោះ​បាន​ដែរ។

   លោក​អ្នក​មិន​ត្រឹម​តែ​អាច​ដាក់​បាន​តែ​មួយ​ប្រភេទ​ក្នុង​ប្លក់​មួយ​នោះ​ទេ គឺ​អាច​ដាក់​បាន​គ្រប់​ទាំង​អស់ តែ​សូម​ស្វែង​យល់​បន្ថែម​ដោយ​ខ្លួន​ឯង​បន្ត​ទៀត។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​ត្រូវ​ដឹង​ថា នៅ​លើ​ទូរស័ព្ទ​ដៃ​ទោះ​ជា​គ្មាន​ពុម្ព​នោះ ឬ​គ្មាន​យូនីកូដ ក៏​អាច​មើល​ម៉ូត​ពុម្ព​អក្សរ​ដែល​លោក​អ្នក​បង្កប់​ដែរ។ ឥឡូវ​​នេះ​ខ្ញុំ​សូម​​បង្ហាញ​ជូន​ជា​ឧទាហរណ៍​ជាក់​ស្ដែង​តែ​ម្តង​ ព្រោះ​ថា​បើ​និយាយ​សើៗ ច្បាស់​ជា​មិន​យល់​ទេ។ ដូច​នេះ​សូម​លោក​អ្នក​អនុវត្ត​ជាក់​ស្តែង​ជា​មួយ​ខ្ញុំ​​តែ​ម្តង​ទៅ ៖

១-សូមចូលទៅកាន់គេហទំព័ររបស់ Google Web Fonts (សម្រាប់ពុម្ពអក្សរផ្សេងៗទៀត)
   -សម្រាប់ពុម្ពអក្សរខ្មែរ សូមចុចទីនេះ Khmer Google Web Fonts
២-ជ្រើសរើសប្រភេទ Font (ពុម្ពអក្សរ)​ ដែលអ្នកពេញចិត្ត រួចចុចទៅលើសញ្ញាបូក (+) សូមមើលរូប ខាងក្រោម ៖
បញ្ជាក់ ៖​ ពុម្ពអក្សរខ្មែរ​ ដែលគេតែងតែជ្រើសរើសយកមកប្រើគឺ Hanuman ព្រោះពុម្ពនេះស្អាតងាយ​ស្រួលមើល ដំណើរការបានយ៉ាងល្អទាំងនៅលើកុំព្យូទ័រនិងទូរស័ព្ទដៃផងដែរ។

៣-ចម្លងកូដចេញពីផ្ទាំងដែលអ្នកបានជ្រើសរើសពុម្ពអក្សរ យកទៅដាក់ពីខាងក្រោម <head> នៃស្បែកប្លក់របស់​ អ្នក​ សូមមើលរូបខាងក្រោម
<link href="https://fonts.googleapis.com/css?family=Hanuman" rel="stylesheet"/> 
៤-ចំណុចនេះគឺសំខាន់សម្រាប់ការ Set Fonts ទៅឲ ស្បែកប្លក់របស់អ្នក
ជំហ៊ានទី១​ ៖ Set Font ទៅឲស្បែកប្លក់ទាំងមូលគឺ body
ចូលទៅកាន់ Theme បន្ទាប់មក Edit HTML ស្បែករកពាក្យ body​ បន្ទាប់មកបន្ថែមឈ្មោះពុម្ពអក្សរ​ដែល​អ្នក​​បានចម្លងចេញពី Google Web Fonts គឺ Hanuman​ សូមមើលកូដ ដែលបានបង្ហាញនៅខាង​ក្រោមនេះ ៖
body { 
 background:#e0e8e7 url() no-repeat fixed top center;margin:0 auto;
 font-family: Hanuman,Roboto,sans-serif;
 color: #666666;text-align: left;}
ជំហ៊ានទី២​ ៖​ Set Font ទៅឲធាតុជាក់លាក់ណាមួយដោយប្រើប្រាស់ Tool Inspect Element
ធ្វើការ Select ទៅលើធាតុណាមួយដែលអ្នកចង់ Set Font ទៅឲវា​ រួចចុច Mouse ស្តាំយកពាក្យ Inspect Element រួចស្វែងរកឈ្មោះ .Class ឫ #ID (ភាសារបស់ CSS) ឧទាហរណ៍ក្នុងរូបខាងក្រោមគឺ h2.post-title ចម្លងឈ្មោះ Class នោះយកទៅស្វែងរកនៅក្នុងស្បែកប្លក់របស់អ្នក រួចធ្វើការ បន្ថែម​ឈ្មោះពុម្ពអក្សរ។
អត្ថបទដោយ ៖ Um Chansanith + RithiSeth Tes
សូមអរគុណ! ជួបគ្នានៅគន្លឹះក្រោយៗបន្តទៀត៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

*