ដាក់ចំនួនអ្នកមើលប្រកាសអត្ថបទ (Post Views) សម្រាប់ប្លក់

   សួស្តីជាថ្មីម្តងទៀតហើយអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានអត្ថបទថ្មីមួយ ទៀតហើយសម្រាប់បង្ហាញ ជូនដល់បង​​ ប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ទៅនឹង Blogger។ នៅក្នុងអត្ថបទនេះខ្ញុំនឹង ចែករំលែកអំពីរបៀបដាក់ ចំនួនអ្នកមើលប្រកាសអត្ថបទ (Post Views) ចូលក្នុងប្លក់របស់អ្នក។

   ដូចដែលយើងបានដឹងរួចមកហើយថា Blogger មិនមាន Tool ឫក៏ Plugin ណាមួយដែលអាចឲ យើងធ្វើការ ដាក់ Post Views ទៅឲអត្ថបទនីមួយៗបានឡើយ​ ប៉ុន្តែសម្រាប់​ CMS របស់ Wordpress គឺមាន Plugin ដែលអាចដាក់ចំនួន Post Views បានយ៉ាងងាយស្រួលដែលគ្រាន់តែតម្លើងជាការ​ស្រេច។​ ងាកមកកាន់ប្លក់ហ្គ័រ វិញទោះបីជាគ្មាន Plugin ដូចទៅនឹង Wordpress ក៏ដោយយើងនៅ តែអាចដាក់បានដោយគ្រាន់តែអនុវត្តតាម​​ វិធីនៅខាងក្រោមដែលខ្ញុំបង្ហាញដូចតទៅ ៖

១-សូមចូលទៅកាន់គណនីប្លក់របស់អ្នក
២-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៣-ចម្លងកូដខាងក្រោមដាក់ពីខាងលើ ]]></b:skin>
/* Posts Views Counter
----------------------------------------------- */
.post-view{background:#3d85c6;display:inline-block;float:right;padding:4px 8px;font-size:12px;color:#fff;text-align:center;line-height:17px;border-radius:2px;box-shadow: 0 2px 2px 0 rgba(0,0,0,.05), 0 1px 5px 0 rgba(0,0,0,.05), 0 2px 1px -2px rgba(0,0,0,.2);}
.post-view>i{padding-right:5px;font-size:98%;}
៤-ចម្លងកូដខាងក្រោមដាក់ពីខាងលើ </body>
<script type='text/javascript'>
//<![CDATA[
jQuery.getScript('//cdn.firebase.com/js/client/2.3.2/firebase.js').done(function() {
$.each($(".post-view[data-id]"),function(c,f){var b=$(f).parent().find("#postviews").addClass("view-load"),d=new Firebase("https://yourprojectname.firebaseio.com/pages/id/"+$(f).attr("data-id"));d.once("value",function(e){var h=e.val(),g=!1;null==h&&(h={},h.value=0,h.url=window.location.href,h.id=$(f).attr("data-id"),g=!0),b.removeClass("view-load").text(h.value),h.value++,"/"!=window.location.pathname&&(g?d.set(h):d.child("value").set(h.value))})});
});
//]]>
</script>
៥-ចូលទៅកាន់គេហទំព័រ Firebase ដោយចុចទីនេះ Firebase Console
៦-ចុច Sign In រួចបញ្ចូល Email និង​ Password Gmail របស់អ្នកដើម្បី Login (មើលរូបខាងក្រោម)
  ៧-ចុចពាក្យ GO TO CONSOLE (សូមមើលរូប)
៨-ចុចទៅលើ  + Add Project (សូមមើលរូប)
៩-ចុចបំពេញឈ្មោះ Project name ឈ្មោះប្រទេស រួចចុចពាក្យ CREATE PROJECT (សូមមើលរូប)
១០-ចុចទៅលើពាក្យ Database បន្ទាប់មក RULES ផ្លាស់ប្តូរពាក្យពី null ទៅជា true​ រួច PUBLISH
១១-ចុចទៅលើពាក្យ​ Database រួចចុចទៅលើ DATA រួចចម្លង URL Link ទៅផ្លាស់ប្តូរត្រង់កន្លែង yourprojectname ដែលមាននៅក្នុងកូដចំណុចទី៤ខាងលើ (សូមមើលរូប)
១២-ចម្លងកូដខាងក្រោមដាក់កន្លែងដែលអ្នកចង់អោយចំនួន Post Views បង្ហាញ
<span class='post-view' expr:data-id='data:post.id'><i class='far fa-eye'/><span class='view-load' id='postviews'><i class='fas fa-spinner fa-pulse faa-fast'/></span> Views</span>
១៣-ចុចពាក្យ Save Theme ជាការស្រេច។
សូមអរគុណ! ជួបគ្នានៅគន្លឹះក្រោយៗបន្តទៀត៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

 1. រកអត់ឃើញកន្លែង ១១-ចុចទៅលើពាក្យ​ Database រួចចុចទៅលើ DATA រួចចម្លង URL Link ទៅផ្លាស់ប្តូរត្រង់កន្លែង yourprojectname ដែលមាននៅក្នុងកូដចំណុចទី៤ខាងលើ (សូមមើលរូប)

  ReplyDelete
  Replies
  1. បងចុចទៅលើពាក្យ Database ហើយចុចទៅលើ Data នោះបងនឹងឃើញ URL Link ដែលបងបានបង្កើត។ បន្ទាប់មក Copy URL នោះទៅដាក់ក្នុងកូដចំណុចទី៤ ខាងលើ។

   Delete
  2. បងចុះបើយើងចង់កែឈ្មោះខ្មែរទៅជា English យើងធ្វើយ៉ាងមិចវិញទៅ

   Delete
  3. បាទ! បងអាចកែកូដនៅចំណុចទី១២ ( Post Views )

   Delete

*