របៀបទាញយកទិន្នន័យអត្ថបទ ពីប្លក់របស់អ្នកដ៏ទៃ

   ប្លក់ហ្គ័របាន Host តំណភ្ជាប់មួយទៅឲអ្នកប្រើប្រាស់ ដែលអាចទាញ យកទិន្នន័យអត្ថបទផ្សេងៗ ពីប្លក់ណា មួយដែលអ្នកចង់បាន។ ក្នុងអត្ថបទមួយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបទាញ យកអត្ថបទពីប្លក់របស់ អ្នកដ៏ទៃ។​ តើអ្នកចង់ដឹងទេថា! តើធ្វើដូចម្តេចដើម្បីអាចទាញទិន្នន័យបាន? មិនជាបញ្ហា រៀនជាមួយខ្ញុំនៅខាង ក្រោមនេះ ដោយវិធីងាយស្រួលបំផុត។

១-បើកកម្មវិធីរុករក (Browser) ណាមួយដែលអ្នកពេញចិត្ត (Google Chrome, Firefox, Ms. Edge...)
២-ចម្លងតំណខាងក្រោម រួចបញ្ចូលទៅកាន់ Address Bar បន្ទាប់មកចុច Enter នៅលើក្តារចុច
https://rithiseth.blogspot.com/atom.xml?redirect=false&start-index=1&max-results=25
ចំណាំ៖  https://rithiseth.blogspot.com ជាតំណប្លក់ដែលអ្នកចង់ទាញយកអត្ថបទ, លេខ 1 ជាចំនួន អត្ថបទដំបូង,​ លេខ 25 ជាចំនួនអត្ថបទដែលអ្នកចង់ទាញយក ។
៣-ធ្វើការ Select កូដទាំងអស់ រួចរក្សាទុក (Save) ដោយដាក់ Extension ជា .xml
ឧទាហរណ៍៖ MyArticle.xml
៤-សូមចូលទៅកាន់គណនីប្លក់របស់អ្នក
៥-ចូលទៅកាន់ Settings --> Other --> Import Content ដែលអ្នកបាន Save នៅចំណុចទី៣​ ខាងលើ (MyArticle.xml)
ចូលទៅកាន់ Posts Tab នោះអ្នកនឹងទទួលបាន អត្ថបទជាក់ជាមិនខាន។ 
សូមអរគុណ! ជួបគ្នានៅគន្លឹះក្រោយៗបន្តទៀត៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

  1. ពេលទាញហើយអក្សរចេញជាសញ្ញាសួរ

    ReplyDelete
    Replies
    1. សូមអនុវត្តឲគ្រប់លក្ខខណ្ខនៅខាងលើ នោះអ្នកនឹងទទួលបានអត្ថបទ។ បញ្ជាក់៖ ទាំងភាសាខ្មែរ និងអង់គ្លេស គឺដំណើរការជាធម្មតា។

      Delete

*