របៀបក្នុងការផ្លាស់ប្តូរ (Format) កាលបរិច្ឆេទ

   វិលត្រលប់មកជួបគ្នាដូចសព្វរាល់ដងទៀតហើយ ថ្ងៃនេះខ្ញុំមាន​ គន្លឹះមួយទៀតហើយដើម្បីចែករំ លែកទៅកាន់ អ្នកទាំងអស់គ្នា។ ក្នុងអត្ថបទថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការ Format ថ្ងៃខែឆ្នាំ ទៅតាមលំដាប់នៃការអាន។ ឧទាហរណ៍៖ ថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែមិនមែនជាភា សាខ្មែរឡើយ គឺបង្ហាញជាភាសាអង់គ្លេស (Friday, 02 April 2016)។

   ដូចដែលអ្នកបានដឹងហើយ ថា នៅក្នុង Blogger ថ្ងៃទី និងខែ គឺបង្ហាញបញ្រ្ចាស (Friday, April 02 2016) ហេតុដូច្នេះហើយក្នុងអត្ថបទ នេះខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើឲកាលបរិច្ឆេទងាយស្រួលក្នុង ការមើលនិងអាន ផងដែរ។

១-សូមចូលទៅកាន់គណនីប្លក់របស់អ្នក
២-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៣-ស្វែងរកកូដ​ <data:post.timestamp/> ដោយចុច Ctrl+F រួចជំនួសដោយកូដខាងក្រោម
<b:eval expr='format(data:post.date, &quot;EEEE, dd-MMMM-YYYY&quot;)'/>
៤-ចុចពាក្យ Save Theme។
សូមអរគុណ! ជួបគ្នានៅគន្លឹះក្រោយៗបន្តទៀត៕

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

*