របៀប Redirect ពីប្លក់មួយទៅកាន់ ប្លក់មួយទៀត

   ក្នុងគន្លឹះតូចមួយនេះ ខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការ Redirect តំណរភ្ជាប់ ពីប្លក់មួយទៅកាន់ប្លក់ មួយទៀត មានន័យថានៅពេលដែលគេធ្វើការបើកប្លក់ចាស់របស់អ្នក នោះវានឹងលោតទៅកាន់ ប្លក់ថ្មីដោយស្វ័យប្រវត្តិ ដែលអ្នកបានកំណត់។ ឧទាហរណ៍៖ គេបើកប្លក់ A នោះវានឹងលោតទៅ កាន់ប្លក់ B ដោយស្វ័យប្រវត្តិ (សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ទៅចុះ)។

១-សូមចូលទៅកាន់គណនីប្លក់របស់អ្នក
២-ចូលទៅកាន់ Theme បន្ទាប់មក Edit HTML
៣-ចម្លងកូដខាងក្រោមដាក់ពីខាងក្រោម <head>
<script type='text/javascript'>
  var d='<data:blog.url/>';
  d=d.replace(/.*\/\/[^\/]*/, '');
  location.href = 'https://www.blogger.com';
</script>
ចំណាំ៖ ប្តូរតំណរភ្ជាប់ https://www.blogger.com ទៅជាតំណរភ្ជាប់ដែលអ្នកចង់ Redirect ទៅកាន់។
៤-ចុចពាក្យ Save Theme។

មានចម្ងល់បញ្ចេញមតិនៅខាងក្រោម

  1. ចុះបើយើងប្រើមួយតែលោត Redirect ទៅកាន់វេបសាយម្ចាស់ដើមវិញ តើមានវិធីអ្វីដើម្បីបិទវាបាន? សូមជួយបង្ហាញផងព្រោះខ្ញុំជួបប្រទះចឹង?

    ReplyDelete
    Replies
    1. អត់សូវយល់? សូមជួយពន្យល់ឲច្បាស់បន្តិចបានទេ?

      Delete
  2. ខ្ញុំបានប្រើថែមផ្លែតមួយ តែវាមានបញ្ហាលោត Redirect ទៅវេបសាយម្ចាស់ដើមវិញ។ ខ្ញុំមិនធ្វើមិចទេដូចនេះកប់់ច្របល់ហើយ សូមជួយប្រាប់វិធីផង។
    https://29khmersub.blogspot.com/

    ReplyDelete
    Replies
    1. គឺគេបាន Encrypted កូដនៅក្នុងស្បែកប្លក់ដើម្បីរក្សាសិទ្ធិម្ចាស់ដើម។ ពួកយើងមិនមានគន្លឹះស្តីអំពីការ Decrypt ទេ គឺវាខុសនឹងកម្មសិទ្ធិរបស់គេ។ ប្រសិនបើបងមានបញ្ហា អាចទំនាក់ទំនងទៅកាន់ម្ចាស់ដើមគេ។

      Delete
    2. មកពីចុចលុប Credit ទើបវា Redirect ទៅម្ចាស់ដើម

      Delete
  3. បាទ គឺម្ចាស់គេផ្ញើមកទេ ខ្ញុំអត់បានលុបនោះទេ

    ReplyDelete
  4. សូមជួយតិចបានអត់? វាមានបញ្ហាត្រង់
    Save ទៅវាចេញដូចរូបនេះ https://4.bp.blogspot.com/-EeZ1ubPhpJk/W-w8rf6IAHI/AAAAAAAACWA/YONfEdDtVvwEW4kPSuf4fuCV-gVZvKhiwCLcBGAs/s1600/Capture.PNG

    ReplyDelete
    Replies
    1. តម្រូវឲអ្នក បម្លែងកូដទៅជា HTML Entities
      https://i.imgur.com/45pMVGB.png
      ពេលក្រោយសូមបញ្ចេញមតិ ដែលទាក់ទងទៅនឹងអត្ថបទខាងលើ។ អរគុណ!

      Delete

*